ផ្កាយបៃតង
នីតា ស្រលាញ់មុខវិជ្ជាវិទ្យាសាស្រ្ត។ នាងតែងតែច្នៃសម្ភារៈផ្សេងៗ ដូចជាត្រីវិស័យ និង ពន្លឺភ្លើង។ ថ្ងៃមួយ នាងបានឮសំឡេងលាន់ខ្លាំង នៅលើភ្នំខាងក្រោយផ្ទះ។ នាងបានចេញទៅរកមើលប្រភពសំឡេង ហើយបានជួបនឹងកុមារប្រុសចម្លែកម្នាក់។ ពួកគេបានក្លាយជាមិត្តនឹងគ្នា ហើយនីតាបានយកចំណេះដឹងផ្នែកវិទ្យាសាស្រ្តរបស់នាង ដើម្បីជួយក្មេងប្រុសឲ្យត្រឡប់ទៅផ្ទះគេវិញ។